តើវាល ៣ អន្លង់ ៤ មានអ្វីខ្លះ?


 🍀🍀វាល ៣ អន្លង់ ៤🍀🍀

🍀វាល ៣ ទី១

១ វាលសង្គ្រាមចម្បងរងជល់

២ វាលទុរ្ភិក្សអត់បាយក្រហាយទឹក

៣ វាលជំងឺរោគរាតត្បាត

🍀វាល ៣ ទី២

១ វាល លោភៈ

២ វាល ទោសៈ

៣ វាល មោហៈ

🍀វាល ៣ ទី៣

១ វាល កាមភព ១៣

២ វាល រូបភព ១៦

៣ វាល អរូបភព ៤

🍀🍀អន្លង់៤🍀🍀 

១. កាមោឃៈ ធម្មជាតជាគ្រឿងធ្វើឲ្យសត្វលិចចុះក្នុងកាមារម្មណ៍ អង្គធម៌ បានដល់ លោភចេតសិកក្នុងលោភមូលចិត្ត ៨ ដួង ។ 

២. អមោឃៈ ធម្មជាតជាគ្រឿងធ្វើឲ្យសត្វលិចចុះក្នុងរូបភព អរូបភព ឬរូបឈាន អរូបឈាន អង្គធម៌បានដល់ លោភចេតសិកក្នុងទិដ្ឋិតតវិប្បយុក្ខចិត្ត ៤ ដួង ។

៣. ទិដោយៈ ធម្មជាតជាគ្រឿងធ្វើឲ្យសត្វលិចចុះ ក្នុងសេចក្តីយល់ខុស អង្គធម៌ បានដល់ ទិដ្ឋិចេតសិកក្នុងទិដ្ឋិគតសម្បយុត្តចិត្ត ៤ ដួង ។ 

៤. អវិជ្រោឃៈ ធម្មជាតជាគ្រឿងធ្វើឲ្យសត្វលិចចុះ ក្នុងសេចក្ដីវង្វេង អង្គធម៌ បានដល់ មោហចេតសិកក្នុងអកុសល ១២ ដួង ។



No comments:

Post a Comment