១. ទទួលស្គាល់នូវអ្វីដែលអ្នកមាន
ការរំពឹងហួសប្រមាណជ្រុលដែលហួសពីសមត្ថភាពរបស់អ្នក រួចហើយអ្នកមិនអាចសម្រេចវាបាននោះ អ្នកនឹងមានភាពតានតឹងក្នុងផ្លូវចិត្ត។ ដូច្នេះអ្នកត្រូវរៀនទទួលស្គាល់នូវអ្វី ដែលអ្នកមានក្នុងពេលបច្ចុប្បន្ននេះ។ មនុស្សភាគច្រើនណាស់ដែលទោមនស្សនឹងខ្លួនឯង និង អ្នកដែលនៅជុំវិញខ្លួន នៅពេលដែលពួកគេស្ថិតនៅក្នុងស្ថានភាពដ៏តានតឹងណាមួយ។ ប៉ុន្តែការប្រតិកម្មទៅនឹងស្ថានភាពទាំងនោះគឺជាមូលហេតុយ៉ាងធំដែលបង្កភាពតានតឹងសម្រាប់អ្នក។
២. ចៀសវាងសួរសំនួរ “ចុះបើ...យ៉ាងម៉េចទៅ?”
ចុះបើ...យ៉ាងម៉េចទៅ? គឺប្រៀបបីដូចជាប្រេងឥន្ធនៈចាក់បន្ថែមទៅលើភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅអ៊ីចឹងដែរ។ ចុះបើខ្ញុំមិនអាចបិទបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនខ្ញុំបានទេនោះ តើជីវិតនៃអាជីព្វរបស់ខ្ញុំទៅជាយ៉ាងណា? ឃ្លាដូចនេះបានត្រឹមតែបន្ថែមនូវភាពតប់ប្រមល់ដល់ជីវិតអ្នក និងបានធ្វើឱ្យស្ថានភាពកាន់តែតានតឹងតែប៉ុណ្ណោះ។
៣. គិតបែបវិជ្ជមាន
ការគិតបែបវិជ្ជមានបានជួយអ្នកឱ្យគ្រប់គ្រងនូវភាពតានតឹងរបស់អ្នកបានយ៉ាងល្អ ព្រោះវាជាចំណីខួរក្បាលម្យ៉ាងដែលអាចលាងជម្រះនូវភាពតានតឹងបាន។ អ្នកសាកស្រមៃ មើល តើអ្នកអាចដោះស្រាយបញ្ហាដ៏លំបាកបានដែរឬទេ ក្នុងខណៈពេលដែលចិត្តរបស់អ្នក ចុះទន់ខ្សោយនោះ? ផ្ទុយទៅវិញ បើអ្នកគិតវិជ្ជមានអំពីស្ថានភាពដែលអ្នកជួបប្រទះ ចិត្តរបស់អ្នករឹងមាំ នោះហើយគឺជាមធ្យោបាយមួយដ៏ល្អជួយអ្នកឱ្យឆ្លងផុតពីស្ថានភាពដ៏យ៉ាប់យ៉ឺន។
៤. ផ្ដាច់ការទំនាក់ទំនង
សូមអ្នកផ្ដោតអារម្មណ៍ឱ្យបានខ្លាំង ក្នុងការរក្សាភាពតានតឹងរបស់អ្នកក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។ បើសិនជាអ្នកធ្វើការ ២៤ ម៉ោង ពេញមួយសប្ដាហ៍នោះ ភាពតានតឹងនឹងមិនទៅណាឆ្ងាយពីអ្នកឡើយ។ ពេលខ្លះអ្នកអាចផ្ដាច់ការទំនាក់ទំនងក្នុងពេល សមស្របណាមួយ ដូចជាការបិទទូរសព្ទ មិនឆ្លើយតបសារ ដើម្បីទុកពេលឱ្យខ្លួនអ្នកបាន សម្រាក។ កិច្ចការតិចតួចបែបនេះអាចនឹងជួយអ្នកបាន ពេលដែលអ្នកស្ថិតក្នុងស្ថានភាពដ៏ លំបាកណាមួយនោះ។
៥. កំណត់ការប្រើប្រាស់ជាតិកាហេ្វអ៊ីន
ការញ៉ាំជាតិកាហ្វេអ៊ីនគឺជាជម្រើសមួយដែលមនុស្សភាគច្រើនយកមកប្រើ ពេលគេជួបស្ថានភាពលំបាកណាមួយ។ ប៉ុន្តែវាមិនមែនជាមធ្យោបាយដែលត្រឹមត្រូវគ្រប់ពេលនោះទេ។ ជាតិកាហ្វេអ៊ីនបានធ្វើឱ្យខួរក្បាល និងរាងកាយរបស់យើងស្ថិតក្នុងភាពតានតឹងកាន់តែខ្លាំងរហូតដល់ យើងមិនអាចគ្រប់គ្រងសកម្មភាពរបស់យើងបានទេ។ ហើយឥទ្ធិពលរបស់វាក៏មានរយៈពេលយូរណាស់ដែរ។
៦. គេងឱ្យបានគ្រប់គ្រាន់
នៅពេលដែលអ្នកគេង ខួរក្បាលរបស់អ្នកប្រៀបបីដូចជាទូរសព្ទដែលកំពុងតែសាកថ្មអ៊ីចឹងដែរ ដូច្នេះហើយនៅពេលដែលអ្នកក្រោកពីគេងឡើង អ្នកមានស្មារតីភ្លឺស្វាង និងស្រឡះខួរក្បាល។ ផ្ទុយទៅវិញ ការគ្រប់គ្រងខ្លួនឯង ការផ្ចង់ស្មារតី និងការចងចាំត្រូវបានកាត់បន្ថយ នៅពេលដែលអ្នកមិនបានទទួលទានដំណេកគ្រប់គ្រាន់។
៧. កាត់បន្ថយការនិយាយមិនល្អអំពីខ្លួនឯង
ការគិតអវិជ្ជមានភាគច្រើនណាស់ដែលជាការមិនពិត។ តាមបទពិសោធន៍របស់អ្នក ពេលខ្លះអ្នកធ្លាប់គិតថា ថ្ងៃនេះមានប្រផ្នូលមិនល្អសោះ ព្រោះកាលពីយប់អ្នកយល់សប្ដិមិនល្អ ដូច្នេះអ្នកចេះតែគិតថាខ្លួនអ្នក ឬសមាជិកគ្រួសារណាម្នាក់ប្រហែលជាជួបរឿងមិនល្អហើយ ប៉ុន្តែតាមការពិតអ្វីគ្រប់យ៉ាងគ្រាន់តែជាការគិតរបស់អ្នកប៉ុណ្ណោះ។ ត្បិតតែអ្នក និងគ្រួសារមិន ទទួលរងគ្រោះអ្វីក៏ដោយ ប៉ុន្តែភាពតប់ប្រមល់ តានតឹង ភិតភ័យបានកើតចំពោះអ្នកបាត់ទៅ ហើយ។
៨. បង្ហាញការយល់ឃើញរបស់យើងសារឡើងវិញ
ភាពតានតឹង និងការព្រួយបារម្ភគឺរឹតតែខ្លាំងឡើងៗ ព្រោះតែការគិតមិនច្បាស់លាស់ គិតស្មានៗអំពីព្រឹត្តិការណ៍ដែលកើតឡើង។ ការកំណត់ពេលវេលាមិនច្បាស់លាស់ អ្នកគ្រប់គ្រងដ៏អាក្រក់ ការកកស្ទះចរាចរបានធ្វើឱ្យអ្នកតានតឹង។ អ្នកមិនអាចគ្រប់គ្រងស្ថានការណ៍នេះបានទេ ប៉ុន្តែអ្នកអាចកែប្រែឥរិយាបថរបស់អ្នកក្នុងការឆ្លើយតបទៅនឹងស្ថានភាព ទាំងនេះបាន។
៩. ដកដង្ហើម
មធ្យោបាយដ៏សាមញ្ញបំផុតក្នុងការកាត់បន្ថយភាពតានតឹង គឺទម្រេតខ្លួនអ្នកឱ្យស្រួល ហើយដកដង្ហើមឱ្យបានស្រួល។ ការអនុវត្តធ្វើចិត្តឱ្យនៅស្ថិតក្នុងខណៈនៃដង្ហើមរបស់អ្នក បានធ្វើឱ្យអ្នកផ្ដោតលើសកម្មភាពដែលអ្នកអាចគ្រប់គ្រងបាន។ ការទៅហួសបច្ចុប្បន្ននេះហើយ ដែលធ្វើឱ្យអ្នករងនូវភាពតានតឹងយ៉ាងខ្លាំង ដូច្នេះការដកដង្ហើមដោយផ្ចង់សតិរបស់អ្នកទៅ លើដង្ហើមចេញ ចូលរបស់អ្នកគឺជាមធ្យោបាយដែលធ្វើឱ្យអ្នកស្ថិតនៅក្នុងបច្ចុប្បន្នរបស់អ្នក ដែលនេះអាចជួយឱ្យអ្នកបានធូរស្បើយ ឬអាចធ្វើការសមាធិរឹតតែប្រសើរ ។
១០. ស្វែងរកការគាំទ្រពីអ្នកដទៃ
ពាក្យដ៏សាមញ្ញមួយដែលយើងឮជាញឹកញយ “អ្នកមិនអាចទួលផែនដីតែម្នាក់ឯងបានទេ” ដូច្នេះវាគឺជារឿងដ៏ត្រឹមត្រូវ ដែលអ្នកស្វែងរកជំនួយពីអ្នកដទៃដែលនៅជុំវិញខ្លួនអ្នក នៅពេលដែលអ្នកត្រូវការ។ “មនុស្សដែលខ្លាចគេថាអន់ គឺជាមនុស្សដែលអន់គ្មានលេខដាក់” ។
ប្រភព ៖ Cool FM 100.7




No comments:
Post a Comment