តិចនិចសំខាន់ ៣ធំៗ ដើម្បីជោគជ័យក្នុងការសម្ភាសការងារ



       ប្រសិនបើយើងគិតដល់ការស្វែងរកការងារធ្វើអ្វីត្រូវដឹងនោះគឺ ជំហ៊ានដំបូងមុននិងឈានដល់ការបំពេញការងារនៅតាមអង្គភាព ឬស្ថាប័នផ្សេងៗបានលុះត្រាតែយើងត្រូវឆ្លងកាត់ការសម្ភាសជាមុនសិន។ មកដល់ចំណុចនេះមិនថាអ្នកទេអោយតែលឺថាការសម្ភាសពិតជាមិនចង់ស្តាប់ព្រោះគិតថាទម្រាំបានការងារធ្វើស៊ាំញាំណាស់ជាពិសេសអ្នកចាប់ផ្តើមដំបូងមិនដឹងត្រូវត្រៀមអ្វីខ្លះ រៀបខ្លួនដូចម្តេច ? រៀបពាក្យពេចន៍យ៉ាងម៉េចអោយបានល្អនៅពេលសម្ភាស​ នៅថ្ងៃនេះយើងសូមលើកយកតិចនិច ឬក៏គន្លិះ៣សំខាន់ៗ មកធ្វើការចែករំឡែក
ខាងក្រោមនេះជាតិចសំខាន់ៗ មួយចំនួនដើម្បីធ្វើឲ្យអ្នកមានងាយស្រួលក្នុងការសម្ភាសន៍ ។
ចំណុចទី ១
     - មុនពេលសម្ភាស
      · ទាក់ទងនិងការសរសេរ CV និងរចនាស្រោមសំបុត្រឲ្យមានលក្ខណៈទាក់ទាញ
      · ស្វែងយល់ពីប្រភេទអ្នកសម្ភាស
ចំណុចទី ២
       - ពេលសម្ភាស 
                 · កត្តាមិនល្អគួរចៀសវាងពេលសម្ភាសដូចជា ការមកយឺត វាជាឥរិយាបថមិនសមរម្យឡើយ           ព្រោះគេអាចវាយតម្លៃមកកាន់អ្នកភ្លាមថាអ្នកជាមនុស្សរយីករយាកខ្ជិលច្រអូសចំពោះការងារ។

     · ក្រអឺតក្រទមចំពោះអ្នកទទួលភ្ញៀវ ឬជំនួយការ : អ្នកត្រូវចាំថាអ្នកត្រូវបានគេសម្ភាសន៍ចាប់          តាំងពីពេលអ្នកចូលដល់បរិវេណក្រុមហ៊ុនម្លេះ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នចំពោះទង្វើ ក៏ដូចជា           ឥរិយាបថរបស់អ្នក អ្នកគួរតែនិយាយពាក្យ សួស្តី ឬក៌ញញឹមទៅអ្នកទាំងនោះ ។
         · ការធ្វើដូចមានតែឯង : ទង្វើនេះជាទង្វើខុសឆ្គងបំផុតនៅពេលអ្នកបានជួបបុគ្គលិកនៅទីនោះ។        នៅពេលពេលអ្នកចូលទៅដល់កន្លែងហើយអ្នកបែរជានិយាយទូរស័ព្ទជាមួយមិត្តភក្តដោយ            រៀបរាប់ពីកម្មវិធីជប់លៀង ឬកម្មវិធីជួបជំផ្សេងៗ សំឡេងបែបនេះនាំឲ្យរំខានដល់អ្នកដ៏ទៃ ។         · ការសម្ភាសន៍ដោយគ្មានការរៀបចំ​ :
-       ត្រូវត្រៀមសំណួរ
-       ការរៀបចំសម្លៀកបំពាក់ឲ្យបានសមរម្យ, សក់ឲ្យមានរបៀបរៀបរយ

-       ស្វែងរកពត៌មានទាក់ទងតំណែង & សាវតារបស់ក្រុមហ៊ុន
·  បង្ហាញពីអំណួតជ្រុល : ការនិយាយគុណសម្បត្តិរបស់ខ្លួនជ្រុលពេក អាចឲ្យអ្នកដ៏ទៃមិនមានទំនុកចិត្តមកលើអ្នកត្រូវនិយាយតែអ្វីដែលលអាចធ្វើបានកុំបំភ្លើស។
ចំណុចទី ៣ ( ចំណុចសំខាន់ )
·          សំណួរទាក់ទងរឿងផ្ទាល់ខ្លួន
. ចូរប្រាប់ខ្ញុំពីខ្លួនអ្នកផ្ទាល់ ?
. តើអ្នកចូលចិត្តធ្វើការតែឯង ឬជាក្រុម ?
. តើអ្នកដឹងអ្វីខ្លះពីក្រុមហ៊ុនរបស់យើង ?
. តើតួនាទីដែលអ្នកស្នើរសុំមកត្រូវធ្វើអ្វីខ្លះ ?
. ចូរប្រាប់ខ្ញុំពីភាពខ្លាំង និងភាពខ្សោយរបស់់អ្នក ?
. មូលហេតុអ្វីបានជាអ្នកឈប់ធ្វើការងារនៅកន្លែងចាស់ ?
. ប្រសិនបើអ្នកមានឱកាសជាប់ក្នុងការសម្ភាសន៍ តើប្រាក់ខែប៉ុន្មានដែលអ្នក​​   
     ចង់បាន?
                   . តើអ្នកមានសំណួរអ្វីសួរមកកាន់ខ្ញុំ ?
នេះជាចំណុចមួយចំណួនប៉ុន្នោះ សង្ឃឹមថាអ្នកទាំងអស់គ្នានិងយកទៅអនុវត្តន៍ដើម្បីទទួលបានភាពជោគជ័យក្នុងការងារប្រចាំថ្ងៃរបស់អ្នក ។



No comments:

Post a Comment