សុភាសិតអប់រំខ្មែរ






* កកក៏បាយ មេម៉ាយក៏ស្រី។
* ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។
* ក្រមុំដណ្ដឹងម្ដាយ​មេម៉ាយដណ្ដឹងចិត្ត។
* ក្រពើវង្វេងបឹង។
* កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។
* កាប់បំពង​រង់ចាំទឹកភ្លៀង។
* ការប៉ុនភ្នំមិនគិត​ទៅគិតឯស្គរបែកមាត់។
* ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។(ព្រះ​ធម្មវរោត្តម តុង​ ឈួន)
* ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្តុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។
* ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
* ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
* កោកៗ​សឹកតែមាត់ត្រដោក​ឆ្អែតតែពោះក្របី។
* កោសមិនដាក់ទឹក។
* ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
* ក្ដៅស៊ីរាក់​ត្រជាក់ស៊ីជ្រៅ។
* កំភ្លាញព្រោះមាត់​ខ្វែក ស្លាប់ព្រោះអាចម៏។
* កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។
* កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។
* កុំគូរមុន​គិត។
* កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។
* កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង។
* កុំដេកផ្សងព្រេង​កុំវង្វេងខុសផ្លូវ។
* កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស់​ល្ងង់ទើប​ចេះ ខ្មាស់​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់ គង់បានជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សឹម​ស្លាប់ ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្សពាល។ (ព្រះ​គ្រូ​ធម្ម​បណ្ឌិត​ គង់ ស៊ឹម)
* កុំដាំស្រូវនៅផ្លូវដំរី។
* កុំទុកចិត្ត​មេឃ​កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ​ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
* កុំទុំមុនស្រគាល។
* កុំផ្ទុកតាមទូកថ្វែ។
* កុំពត់ស្រឡៅ​ កុំប្រដៅស្រីខូច។
* កុំពាក់មុខយក្ស​ កុំពាក់ស្បែកខ្លា។
* កុំពូតផ្សែងជាដុំ ​កុំយកភ្នំទ្រាប់អង្គុយ។
* កុំយកស្រឡៅធ្វើខ្នួច ​កុំសម្រួចឈើពុក។
* កុំរាយមុខដឹង ​កុំទទឹងមុខសឹក។
* កុំ​​រៀន​នៅ​ទំនេរ​ខាត​ការកម្ម កុំ​រៀន​បណ្តាក់ចាំ​ជាពេល​ក្រោយ​ កុំរៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំរៀន​មិន​អោយ​ទាន​ស្មូម​យាចក។
* កុំ​អាង​ថា បើ​មាន​មិន​បាច់​ខំ​ បើ​រលំ​មិន​បាច់​ច្រាន។
* កុំ​អោយ​ប្រព្រឹត្តទុច្ចរិត ដោយ​ការគប់មិត្រ​លប​ចង​ពន្ធ​ លួច​លាក់​មាន​ស្រី​សហាយស្មន់ ក្បត់​ចិត្តប្រពន្ធ​អោយ​មួរ​ហ្មង។



* ខ្ពស់កប់ពពក ​ចុះមកជ្រកអាចម៏ជន្លេន។
* ខ្លាមិនខ្លាច ទៅខ្លាចអាចម៏ខ្លា។
* ខឹងខុស​ខឹងខាត​ខឹងខូច។
* ខឹង​ខុស​ខូចខាត​ ប្រមាថ​លិចលង់។
* ខឹងគោវាយរទេះ។
* ខឹងឲ្យអត់ ខ្សត់ឲ្យរក។
* ខឹង​ឥត​ពិចារណា​ នាំ​ខូច​ការ​ខូច​ប្រយោជន៍ ធម៌ខឹង​នាំអាសោចិ ខុស​ខាត​ខូច​ដោយមិន​គិត។
* ខ្លួនរស់ របស់រកបាន។
* ខ្មោចស្រុកឲ្យដៃ​ ខ្មោចព្រៃវាហ៊ាន។
* ខំ​រក​ស៊ី​ធ្វើ​ការ​ មិនអសារឥតប្រយោជន៍ ចង្រៃ​ណាស់​ហោច​គង់គ្រប់ស៊ី​មិន​សុំគេ។ ប្រសិនមាន​សំណាង​ បានកសាង​ពី​បុព្វេ ផ្សំ​ផង​មិនលេង​ទេ ឡើង​ជាកុដុម្ពិ​ក៏សេដ្ឋី។



* គ្មាន​កម្លាំង​ គ្មាន​បញ្ញា គ្មាន​អាហារ​ គ្មាន​ជិវិត។
* គ្នាច្រើនអន្សមខ្លោច ​គ្នាដូចស្រមោចអន្សមឆៅ។
* គុក​និង​សោគឺ​ចោរ​បង្កើត ឪសថល្អ​ឆើត​កើត​ពី​រោគ ដំណក​កើត​ពី​ការ​ងុយងោក មនុស្ស​ក្នុង​លោក​កើត​ពី​កម្ម។
* គ្រូកាចសិស្សខូច។
* គ្រូទាយម្តាយថា។
* គួរ​គិត​ជិវិត​ពុំ​ទៀង​ទាត់​ តែង​តែ​បែរ​បត់​កាន់​ក្តី​ស្លាប់ ពុំ​ដែល​បាន​ស្រួល​ប្រែ​ប្រួល​ឆាប់ ក្រឡាប់ស្ងាត់សូន្យ​ចាកកូន​ចៅ។
* គោដំបៅខ្នង​ ក្អែកហើររំលង​រសាយកន្ទុយ។



* ឃាត់​កំហឹង​ដោយ​ប្រឹង​អត់​អោយ​បាន​ ឃាត់​ពាល​សាមាន្យ​ដោយ​អាជ្ញាបុគ្គល​ ឃាត់​ចិត្ត​ចាកទោសា ប្រសើរ​ថ្លៃ​ថ្លា​ក្នុង​លោកិយ។
* ឃាត់​ចិត្ត​ចាកក្តី​ស្នេហា ក្នុង​កាមតណ្ហានា​លោកិយ ដូច​យក​អំបោះ​ចង​ដំរី​ ពិបាក​ពេក​ក្រៃ​គួរ​វៀរ​មុន។
* ឃ្លាតឆ្ងាយណាយចិត្ត។
* ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។
* ឃុបឃិត​ជន​ពាល​រាល​ទុក្ខ​ដល់ខ្លួន។
* ឃុប​ឃិត​បណ្ឌិត​ សុខ​មួយ​ជិវិត​ឥតទុក្ខា​។
* ឃើញ​ខ្លា​ដេក​ថា​ខ្លា​ស្លាប់ ឃើញ​ខ្លា​ក្រាប​ថា​ខ្លា​សំពះ។
* ឃើញ​គេ​ទៅ​កុំ​អោយ​ខាន ឃើញ​គេ​បាន​កុំ​អោយ​ទៅ។
* ឃើញ​ឈើ​ពុក​កុំ​អាល​ដាក់​គូថ​អង្គុយ ឬ(កុំ​អាល​ដាក់​គូថ​លើ)។
* ឃើញ​ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី ឬ(ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី)។
* ឃើញ​ថ្លុក​ថាជា​ថ្នល់ ក្រែង​កំហល់​កំហុស​មាន។
* ឃើញ​ពីនាយ​កុំ​អាល​ទាយ​អាក្រក់​ល្អ លុះ​ឃើញ​ជាក់ជា​ខ្មៅ​ស ទើបថាបាន​ បើ​បណ្តោយ​តាម​គំនិត​ដែល​គិត​ស្មាន​ នឹង​រំខាន​ព្រោះ​ការ​ខុស​កំហុស​ខ្លួន។
* ឃើញ​សម្បក​ថា​ខ្លឹម​រុក្ខា​ យល់​ពួក​បច្ចា​ថា​ជាមិត្រ​ ពាល​ប្រឡំ​ថា​បណ្ឌិត​ ច្រឡំ​លាមក​ពិតថាបុប្ផា។
* ឃ្លាន​កុំអាល​ស៊ី ងងុយ​កុំ​អាល​ដេក។
* ឃ្លាន​ក្រៃ​ណា​ឆ្ងាញ់​ ស្រឡាញ់​ក្រៃ​ណា​ល្អ ឬ (ពិសា​ក្រៃ​ណា​នឹង​ឃ្លាន អាក្រក់ប៉ុន្មាន​ក្រៃ​ណា​នឹង​ចិត្ត)។
* ឃ្លេ​មិន​ខ្លាច​ ទៅ​ខ្លាចខ្លា។ (រឿង​អាខ្វាក់​អាខ្វិន)
* ឃ្លោក​លិច​ អម្បែង​អណ្តែត។
* ឃ្វាលក្របី​ជិះ​ក្របី ឃ្វាលគោ​ជិះ​គោ។
* ឃ្វាលចិត្ត​លំបាក​ពេក​ពិត​ ដូចឃ្វាលពពក។
* ឃ្វាលគោ​ក្របី​ដោយ​អាជ្ញា ឃ្វាល​ចិត្តល្អ​ជា​ដោយ​អំណត់។
* ឃ្វាល​ចិត្ត​ឥត​កំណាញ់​ ដោយ​លះ​បង់​កុំ​ប្រណី។
* ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុសស្រី រួម​សាមគ្គី​តាម​រដ្ឋ​បុរស​ជាតិ។




* ងប់​នឹង​កូន​ប្រពន្ធ​ទ្រព្យ​ ព្រះ​ថា​អភ័ព្វ​ព្រោះ​ជាប់​ចំណង។
* ងប់​នឹង​ញាតិ​ឃ្លាត​ច្បាប់។
* ងប់​នឹង​មាស​ប្រាក់​ខូច​យសសក្តា។
* ងប់​នឹង​ប្រុ​ស​ខូច​ព្រហ្មចារី។
* ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
* ងប់​នឹង​ស្រី​ចំណី​ទុក្ខ។
* ងប់នឹង​ល្បែង​តែង​ហិនហោច។
* ងប់នឹងល្បែង​តែងវិនាស។
* ងប់នឹង​ស្រា​ខូច​ស្មារតី។
* ងប់​នឹង​ពាក្យ​សរសើរ​គេ​ថា​ភ្លើ។
* ងប់នឹង​ពាក្យ​បង្អាប់​ស្លាប់​គំនិត។
* ងប់​នឹង​ស័ក្តិយស​ស្អុយ​ទាំង​អស់​ក្នុង​លោកិយ។
* ងប់នឹង​ជំនឿ​រឿគំនិត។
* ងាប់​ដើម្បី​ជាតិ​មាតុភូមិ ទេវតា​ឥន្ទ្រព្រហ្ម​ចោមអោយ​ពរ។
* ងាប់​ខ្លួន​ សមសួន​ជាង​ងាប់​កេរ្តិ៍​ឈ្មោះ។
* ងាប់​គំនិត​ ងងឹត​ដល់ស្លាប់។
* ងាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់។
* ងា​ប់ដៃ​ជើង​ ថ្កើង​ជាង​ងាប់​ពាក្យសម្តី។
* ងាប់នឹង​ស្រី​ ចង្រៃ​មួយ​ជាតិ។
* ងាប់​នឹង​សំដី ដូច​ត្រី​កំភ្លាញ។
* ងា​ប់នឹង​អាចម៍​ឯង​ ជាក់​ស្តែង​ដូច​ខ្វែក។
* ងាប់​ព្រោះ​គំនិត ​ដូច​កាំ​បិត​ចិត​ដង​ឯង។
* ងា​ប់​ជាតិ​ ព្រោះ​ឃ្លាត​សាមគ្គី។
* ងាប់នយោបាយ​ ព្រោះ​ស្តាយ​លាភ។
* ងាប់​ស្តួក​ ដូច​ឃ្លោក​ទុំ។
* ងាយ​មិន​ក្រៃ​ណា​នឹង​បាន​ មានមិនក្រៃ​ណានឹង​អ្នក​បាន​សុខ​ ចេះ​ក្តី​មិន​ក្រៃ​ណា​នឹង​ម្ចាស់​ស្រុក។
* ងើយ(ឬ ងើប)​ស្កក​ ឪនដាក់គ្រាប់។



* ចង់ឲ្យមានជួញអង្ករ​ចង់ឲ្យក្រជួញឡាន។
* ចង់ចេះឲ្យធ្វើល្ងង់។
* ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
* ច្របាច់កចិន លៀនអណ្តាតខែ្មរ។
* ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។
* ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។
* ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
* ចាក់អង្ករយកអង្កាម។
* ចានមួយរាវ លែងអីរណ្តំគ្នា។
* ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហា​អស់កុសល។
* ចាញ់បានជាព្រះ ឈ្នះបានជាមារ។
* ចាប់ក្ដាមដាក់ចង្អេរ។
* ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
* ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
* ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
* ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
* ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។
* ចិត្តល្អ ក្រខ្លួន។
* ចិត្តល្អ ក្រមិនយូរ។
* ចិត្តជាទេវវត្ត មាត់ជាទេវតា។
* ចិញ្ចឹមកូនខ្លា វាសងគុណ។
* ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
* ចូលព្រៃទាន់ព្រឹក ​ចង់សឹកទាន់ក្មេង។
* ចូលស្ទឹងតាមបទ ​ចូលស្រុកតាមប្រទេស។
* ចូរមើលកាលវែង កុំមើលកាលខ្លី។
* ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
* ចេះដប់មិនស្មើប្រសប់មួយ។
* ចេះឯង ឲ្យក្រែងចេះគេ។
* ចេះពីរៀន មានពីរក ក្រពីខ្ជិល។
* ចេះមកពីរៀន​ មានមកពីរក។
* ចំណេះបានពីរៀន មានបានមកពីរក។
* ចំណីឆ្ងាញ់កុំទុកស្អែក។
* ចុះទឹកក្រពើ ឡើងលើខ្លា។



* ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។
* ឆ្ងាយកាយ ណាយចិត្ត។
* ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។
* ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។
* ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
* ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
* ឆ្កែខាំ​កុំខាំឆ្កែវិញ។
* ឆែ្កទាល់ច្រក រលកទាល់ច្រាំង។
* ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
* ឆ្នាំងណាគ្របនឹង។
* ឆ្លុះកញ្ចក់ ធេ្មចនេត្រា។



* ជក់នឹងលែ្បង តែងវិនាស។
* ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
* ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
* ជាងទងស៊ីរងកំបែក​ ជាងដែកស៊ីហែកនឹងដៃ។
* ជាងមិនកើតបន្ទោសដែក។
* ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។
* ជ្រាយរអៀច ដូចបបរឈ្មោល។
* ជ្រូកស្លាប់ ព្រោះសាច់។
* ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
* ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
* ជ្រើមដូចមហាត។
* ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
* ជ្រៅដូច ក្តិតចាន។
* ជ្រៅតែមាត់ គំនិតរាក់កំផែល។
* ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។
* ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។



* ឈាមស្រែក​ស្បែកហៅ។
* ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
* ឈឺជើងធាត់ ឈឺមាត់ស្គម។
* ឈើពុក កុំដាក់គូថលើ។
* ឈើកោងវល្លិព័ទ្ធ​ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
* ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។
* ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។
* ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។



* ញ៉ាមដូចក្តាម ស៊ីអាចម៍។
* ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
* ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
* ញៀននឹងស្រីចំណីទុក្ខ។
* ញៀននឹងលែ្បងតែងហិនហោច។
* ញៀននឹងបៀប៉ោ អស់ខោអស់អាវ។
* ញៀននឹងបៀ គឃៀរស្លៀកពាង។
* ញៀននឹងលាភ ថោកទាបដូចសត្វ។
* ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។
* ញៀននឹងលែ្បងតែងបង់យស។



* ដល់ត្រើយ សើយគូថ។
* ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។
* ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
* ដឹកគោញី បន្សីគោលឈ្មោល។
* ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
* ដឹងរង្គោះ បោះបណ្តោយ។
* ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
* ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។
* ដុតឲ្យខ្លោច រោចឲ្យឆៅ។
* ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។
* ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។
* ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។
* ដូចក្រពើ វងេ្វងបឹង។
* ដួលត្មោល ដូចគ្មានអីទប់។
* ដួលមិនបាច់ច្រាន បានមិនបាច់ខំ។
* ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។
* ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
* ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
* ដើរឲ្យមានបី ស្រដីឲ្យមានបួន។
* ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
* ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌‌នដល់ប្រាណ។
* ដេកមិនលក់កុំខំដេក។
* ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
* ដេកផ្ងាស្តោះលើទ្រូងឯង។
* ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
* ដេកយប់ កុំនិយាយនឹងស្រី។
* ដេកទាល់ថៃ្ង យកកំជិលដែលគេ។
* ដេកមិនលក់ បក់មិនល្អើយ។
* ដេកផ្សំដួល រមួលផ្សំគ្រេច។
* ដេញទាន់កុំជាន់កែង។
* ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
* ដៃភ្លើងជើងមាន់។
* ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។
* ដាំជើងក្រាន​ មិនប្រមាណឆ្នាំង។
* ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
* ដំរីជល់គ្នា ​ងាប់ស្មៅចិញ្ចៀន។
* ដំរីសាស្លាប់ ​យកចង្អេរបាំង។
* ដំបៅ​មិន​ឈឺ យកឈើទៅចាក់។
* ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
* ដោះកនែ្ទក អារឹសកូន។



* ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។



* ឌម​ជន​គឺ​អ្នក​ថោក អាច​ប្រែក្លាយ​ភាព​ជា​ខ្ពង់​ខ្ពស់ ដោយ​ការ​សេពគប់​នឹង​សប្បុរស ដង្កូវ​បាន​ខ្ពស់​ព្រោះ​បុប្ផា។



* ឍាលិន​ប្រែ​ថា​អ្នក​កាន់​ខែល​ ចេះកាប់​ប្រហែល​ចេះ​ការពារ​ ដូច​អ្នក​ចេះ​ដឹង​មិន​ខ្លាច​រា ឧបស័គ្គនានា​ការពារ​បាន។ ខែល​និង​អាវុធ​គឺ​វិជ្ជា​ នៃ​ប្រុស​និង​នារីគ្រប់​ប្រាណ ដែល​បាន​រៀន​សូត្រ​យ៉ាង​ចំណាន ក្នុង​ភូមិភព​ឋាននា​លោកិយ។



* ណាយកាយ ឆ្ងាយចិត្ត។
* ណែនាំខុសផ្លូវ តែងទៅអបាយមុខ។
* ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។


* តសំពៅ មិនត្រូវស្តាយដែក។
* តវាសនា ឲ្យខំសន្សំបុណ្យ។
* តដងរែក ឲ្យល្មមនឹងស្មា។
* តកម្លាំងអោយសេពអាហារ។
* តក់ៗពេញបំពង់។
* តមមេស៊ីពង ស៊ីរងសម្បុក។
* ត្រង់ មិនឈ្នះទាល់។
* ត្រីឆ្តោរស៊ីកូនឯង។
* ត្រីងៀត ឆ្លៀតពង។
* ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។
* តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។
* តឹងព្អឹះដូចអូសឫស្សីច្រាសចុង។
* ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។
* ត្រកូលសជាតិ មាយាទសពូជ។
* ត្រួសត្រាយទុក ស្រណុកជាងកែកុន។
* ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។
* តៀ្រមទុកមុន មិនស្កុនការ។
* ត្រេកអរមុន ទុក្ខក្រោយ។



* ថយយស ព្រោះព្រហើន។
* ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។
* ថោកអីនៅដៃថៃ្លអីនៅមាត់។



* ទម្ពក់វាទៅ​ ទើបព្នៅវាមក។
* ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។
* ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។
* ទនេ្លដប់ មិនស្កប់សមុទ្រមួយ។
* ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។
* ទឹកជន់ បុណ្យសេ្តច ។
* ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។
* ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។
* ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។
* ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។
* ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។
* ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។
* ទុកចោលវាចាស់ ប្រើណាស់វាថ្មី។
* ទូកទៅ កំពុងនៅ។
* ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។
* ទូកដាច់យកទូកតាម។
* ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។
* ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។
* ទៅឥតគេរក មកឥតគេហៅ។



* ធ្ងន់នៅថ្ម ក្រនៅក្តី។
* ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។
* ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។
* ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
* ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។
* ធ្វើស្រែនឹងទឹក ​ធ្វើសឹកនឹងបាយ។
* ធ្វើស្រែឲ្យមើលស្មៅ​ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។
* ធ្វើល្អបានល្អ​ ធ្វើអាក្រក់បានអាក្រក់។
* ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។
* ធ្វើការតិចចាយច្រើនចម្រើនក្រ។
* ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។
* ធុងទទេឮខ្លាំងណាស់។
* ធ្នូស្នាបង់បាញ់ ​ធម៌បង់ទន្ទេញ​​ ស្រ្ដីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។
* ធំតែខ្លួន ដូចឃ្លោក។



* និយាយបាតដៃជាខ្នងដៃ។
* និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។
* និយាយបែកជាអូរ ហូរជាស្ទឹង។
* និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។
* និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។
* នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។
* នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។
* នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
* នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ។
* នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។



* បង់ព្រះទៅសំពះឯបាយាប។
* បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។
* បន់ព្រះ សំពះទេព្តារ។
* បណ្ឌិតមានការមិនរករឿងជាកម្លាំង។
* បញ្ញើទុក ស្មើបំណុល។
* ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
* ប្រហែសបាត់ ប្រយ័ត្នគង់។
* ប្រមាថម្តាយ រំលាយព្រះ។
* ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។
* ប្រមាថចាស់ អាយុខ្លី។
* ប្រមាត់ដី អួតចង់ឡើងទ្រើង។
* ប្រញាប់ពេកដេកផ្លួវ។
* ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។
* បាតដៃជាខ្នងដៃ។
* បានតែបាប មិនឆ្អាបមាត់។
* បានពីកែ្អក ចែកទៅតាវ៉ៅ។
* បានមាស ក្រអីនឹងក្រដាស់ខ្ចប់។
* បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។
* បា្រក់ក៏បង់​ ថង់ក៏ដាច់។
* ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។
* ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។
* បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។
* បុណ្យក៏ធ្វើ ​ឈើក៏កាប់។
* បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។
* បួសដោយវត្ត ចិត្តដោយខ្លួន។
* បំណាច់នឹងបាប ឲ្យឆ្អាបមាត់។
* បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។
* បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។
* បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។
* បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។
* បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។
* បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។
* បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។
* បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។
* បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។
* បើមិត្តមិនល្អ កុំយកជាមិត្ត។
* បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។
* បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។
* បើកក្តោងទាន់ត្រូវខ្យល់។


* ផឹកស្រាក្លាសំដី។
* ផ្ទុករទេះតាមចំណុះ។
* ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។
* ផ្លស់យស ព្រោះប្រមាថ។
* ផ្ទះធំស្រណុក ដ្បិតភរិយាជា។
* ផ្ទះបាក់បែក ឆាប់ទល់ទ្រ។
* ផោមក្នុងទឹកមេ្តចគង់ស្អុយ។



* ពងមាន់កុំផ្ញើនឹងកែ្អក។
* ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។
* ពាក្យអប្រិយចាញ់អាត្មា។
* ពាក្យច្រើនភូត ចាញ់អាត្មា។
* ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។
* ពាក្យម្តាយ ទំនាយគ្រូ។
* ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។
* ពូជទានៅតែទា ពូជមាន់នៅតែមាន់។
* ពូកែឯង ឲ្យក្រែងពូកែគេ។
* ពួនតែមុខ គូថនៅកណ្តាលវាល។
* ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។
* ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។
* ព្នៅនៅថ្នក់ តម្ពក់នៅដៃ។
* ព្រះមិនសម ព្រហ្មមិនជួយ។
* ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។



* ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។
* ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។
* ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។
* ភូតនៅហោរ ចោរនៅជាង។
* ភ្លើងឆេះមកពីសម្រាម។



* មនុស្សពាលមានការរករឿងជាកម្លាំង។
* មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
* មនុស្សកុំមើលងាយមនុស្ស។
* មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។
* មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។
* មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
* មនុស្សស្លាប់ ព្រោះវាចា។
* មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។
* មនុស្សនឹងបា្រក់​ យក្សនឹងសាច់។
* មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។
* មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។
* មានផ្ទះឥត​មនុស្សនៅ មានផ្លូវឥតមនុស្សដើរ។
* មានគំនិត ឥតកំណើត។
* មានដំបៅ​ទើបរុយវារោម។
* មាត់តែប្រកែក អម្រែកតែទទួល។



* យកពងមាន់ទៅផ្ញើនឹងក្អែក។
* យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។
* យប់មើលនឹងដៃ ​ថ្ងៃមើលនឹងភ្នែក។
* យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។
* យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។



* រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
* រកស៊ីនិងក្តិត ដូចពឹងពាង។
* រកអុសប្រទះឈើងាប់។
* រស់ក៏គាប់ ងាប់ក៏គួរ។
* រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
* រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
* រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
* រទីសរទាស ដូចរាស្រ្តឥតសេ្តច។
* រលំមិនបាច់ច្រាន បានមិនបាច់ខំ។
* រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។
* រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
* រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
* រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។




* លាក់តែមុខ គូទនៅកណ្តាលវាល។
* លិចសឹមលោត ដល់កំប៉ូតសឹមតោង។
* លិចកញ្ជង់ លង់កញ្ជើ។
* លូកប្រហុក លូកឲ្យកប់ក្លៀក។
* លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
* លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។
* លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។
* លឿន​លៃមិនទាន់។
* លេងក្មេងអាប់យស ​លេងពស់ៗខាំ។
* លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
* លោភពេក វាបែកពោះ។



* វក់នឹងអាភៀន តែងញៀនជាប់។
* វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។



* ស្រលាញ់កុំទៅញឹក​ បើរលឹកសឹមទៅម្ដងៗ។
* សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
* សត្វតុកកែស្លាប់ ដោយសារប្រើស។
* សង់ផ្ទះតាមចិត្តអ្នកនៅ។
* សប្បាយមានទុក្ខ ស្រណុកមានភ័យ។
* សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។
* សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។
* សរសើរតែមាត់ ចិត្តផ្ទន្ទា។
* សាងល្អបានល្អ។
* សាងបាបបានបាប ​សាងបុណ្យបានបុណ្យ។
* សាបមួយដៃ ប្រៃមួយចឹប។
* ស្លាប់ដូចពស់ រស់ដូចកង្កែប។
* ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។
* សីលជាស្ពាន ទានជាស្បៀង។
* សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។
* សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។
* សំដីជាឯក លេខជាទោ អក្សរជាត្រី។
* ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។
* សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។



* ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
* ហាហួសចង្កា ថាហួសសេចក្តី។
* ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។



* ឡេះឡោះ ដូចទឹកកន្លះក្អម។



* អន្ទង់វែងឆ្នាំងវែង។
* អ្នកខ្ពស់រស្សាទាប ដោយសុភាពធម៌បុរាណ។
* អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
* អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
* អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។
* អាងតែអណ្តាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។
* អាគកណា ក៏ស៊ីស្រូវដែរ។




No comments:

Post a Comment